សារពីស្ថាបនិករបស់យើង

ដូចដែលយើងឆ្លុះបញ្ចាំងពីដំណើរដ៏វែងឆ្ងាយរបស់យើងមកដល់ពេលនេះ ខ្ញុំពោរពេញទៅដោយការដឹងគុណចំពោះអ្នកគ្រប់គ្នា ដែលបានរួមចំណែកដល់ភាពជោគជ័យរបស់យើង។ សម្លឹងមើលទៅខាងមុខ ខ្ញុំរំភើបណាស់ចំពោះឱកាសដែលនៅចំពោះមុខយើង។ នៅក្រុមហ៊ុន ធីស៊ីអឹម វាគឺជាការចាំបាច់ដែលយើងរីកចម្រើន និងឈានទៅមុខជាមួយនឹងយុគសម័យថ្មី ដើម្បីផ្តល់នូវគុណភាពខ្ពស់បំផុតដល់អតិថិជនរបស់យើង។ ការប្តេជ្ញាចិត្តរបស់យើងដើម្បីឧត្តមភាព ការច្នៃប្រឌិត និងការពេញចិត្តរបស់អតិថិជននឹងបន្តជំរុញយើងឱ្យឆ្ពោះទៅមុខ។ យើងបន្តជំរុញឱ្យដល់ដែនកំណត់ ទទួលយកការផ្លាស់ប្តូរ និងការខិតខំដើម្បីភាពអស្ចារ្យក្នុងគ្រប់កិច្ចការដែលយើងធ្វើ។ យើងនឹងបន្តចារនូវភាពជោគជ័យរបស់ ក្រុមហ៊ុន ធីស៊ីអឹម អ៉ីនជ្ជីនីរីង ខូអិលធីឌី។

លោក ហ្វ័ង ចាវ ជីង 

ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ធីស៊ីអឹម អ៊ិនជ្ជីនីរីង ខូអិលធីឌី

៣០

ឆ្នាំនៃបទពិសោធន៍

១០៥

គម្រោងដែលបានបញ្ចប់

ចក្ខុវិស័យ

ដើម្បីផ្តល់ជូននូវសេវាកម្មឌីហ្សាញ និងសំណង់ ដែលបំពេញតម្រូវការជាក់លាក់របស់អតិថិជនជាមួយនឹងគុណភាពល្អឥតខ្ចោះ និងតម្លៃប្រកួតប្រជែង។

បេសកកម្ម

យើងប្តេជ្ញាផ្តល់នូវកម្រិតខ្ពស់បំផុតនៃសេវាកម្មសំណង់ប្រកបដោយវិជ្ជាជីវៈសម្រាប់អតិថិជនរបស់យើងជាមួយនឹងការគាំទ្រទៅវិញទៅមក ការងារជាក្រុម និងស្តង់ដារប្រកបដោយសីលធម៌ ដែលមិនអាចវាស់ស្ទង់បាន។

តម្លៃស្នូលរបស់យើង

សុចរិតភាព

យើងធ្វើសកម្មភាពដោយសុចរិតភាព និងស្មោះត្រង់ក្នុងការងារដែលយើងធ្វើ មនុស្សដែលយើងធ្វើការជាមួយ និងការសម្រេចចិត្តដែលយើងបានធ្វើ។ យើងទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក។

ឧត្តមភាព

យើងខិតខំបន្តកែលម្អ សម្របខ្លួន វិវឌ្ឍន៍ និងច្នៃប្រឌិតផលិតផល និងសេវាកម្មរបស់យើង ដើម្បីសម្រេចបាននូវឧត្តមភាពលើសពីស្តង់ដារឧស្សាហកម្ម។

ភាពបើកចំហ

យើងជំរុញឱ្យមានការបើកចំហ ការគោរព និងទំនុកចិត្តជាមួយនិយោជិត និងអតិថិជនរបស់យើង ដើម្បីបង្កើតបរិយាកាសមួយដែលយើងអាចខិតខំប្រឹងប្រែងសម្រាប់ឧត្តមភាព។

ការងារជាក្រុម

យើងជឿជាក់លើការសម្រេចបានកាន់តែច្រើនជាមួយគ្នា។ យើងផ្តល់តម្លៃដល់បុគ្គលិករបស់យើង ដូច្នេះហើយការបង្កើតបរិយាកាសការងារដ៏រីករាយ ធ្វើឱ្យមានការរីកចម្រើនផ្ទាល់ខ្លួន ដូច្នេះហើយទើបនាំទៅរកកម្លាំងការងារដ៏មានផលិតភាព និងស្មោះត្រង់។

telegram-icon